ត្រីប្រហុក

ជំនោរទឹកស្រកត្រីឡើងខែខ្នើត
ព្រះខែអើតចាំងឆ្លុះផ្ទៃគង្គា
ប្រញាប់ប្រញាល់បងប្អូនមីងមា
ដល់វេលារដូវត្រីប្រហុក។

បឹងទន្លេសាបមេគង្គក្រោមលើ
គិតគូធ្វើញាតិអើយកុំស្មាញស្មុគ្រ
ទាន់ត្រីចាប់ត្រូវពូសានមីងសុខ
កុំសំកុករួសរាន់ទាន់រដូវ។

ត្រីឡើងត្រៀបត្រាប្រលែងដួងខែ
មើលដៃម៉ែកាន់ល្អីដើរតាមផ្លូវ
ឆ្ពោះទៅទន្លេត្រីកំពុងត្រូវ
ដោះដូរស្រូវយកត្រីប្រហុកផ្អក។

ស្ទុះស្ទាម្នីម្នាស្រីតូចច្រឡឹង
ដៃខំប្រឹងចូកចាប់ដាក់ដក
រហ័សរហួនគិតមិនឱ្យខក
ទាញកន្រ្តកដាក់ត្រីទូលកណ្តៀត។

រៀបចំធ្វើត្រីកាត់ក្បាលកន្ទុយ
ពៅអង្គុយប្រឹងធ្វើជាមួយញាតិ
ប្រជាបងប្អូនស្វះស្វែងខំឆ្លៀត
ខ្លះប្រជ្រៀតខំឈ្មៀតជ្រើសត្រីធំ។

ប្រហុកប្រហើរក្លិនភាយតាមខ្យល់
ប្រមូលផលដល់ពេលស្រូវស្រែទុំ
ក្រសាំងសាច់ជ្រូកស្លឹកគ្រៃចូលជ្រុំ
កូនចៅជុំចុចផ្ទាប់ត្រសក់ស្វាយ។

ត្រកួនព្រលិតផ្កាស្នោម្ទេសត្រប់
ចុចយ៉ាងកប់បន្លែដាំនាយអាយ
សណ្តែកគួយួរដោយអ្នកមេម៉ាយ
បងប្រុសឡាយយំស្តាយប្រហុកស្រី។

សិលា ២៤ ធ្នូ ២០១៤

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាព

សភាព​ខាង​ក្នុង​នៃ​មជ្ឈមណ្ឌលរក្សាទិន្នន័យរបស់Google តើធ្លាប់ឃើញទេ?-The Latest news in Cambodia

សភាព​ខាង​ក្នុង​នៃ​មជ្ឈមណ្ឌលរក្សាទិន្នន័យរបស់Google តើធ្លាប់ឃើញទេ?-The Latest news in Cambodia.

តាមរយៈសភាព​ខាង​ក្នុង​នៃ​មជ្ឈមណ្ឌលរក្សាទិន្នន័យរបស់Google តើធ្លាប់ឃើញទេ?-The Latest news in Cambodia.

រដ្ឋមន្ត្រី​ការបរទេស​ចិន​សន្យា​ជួយ​ស្រាវជ្រាវ​លើ​ករណី​ជំងឺ​រាតត្បាត​លើ​កុមារ​កម្ពុជា – កម្ពុជា – RFI

រដ្ឋមន្ត្រីការបរទេសចិនសន្យាជួយស្រាវជ្រាវលើករណីជំងឺរាតត្បាតលើកុមារកម្ពុជា – កម្ពុជា – RFI.

រដ្ឋាភិបាល​កម្ពុជា​បារម្ភ​ចំពោះ​ការ​ស្លាប់​កុមារ​ដោយ​ជំងឺ​ដែល​គេ​មិនទាន់​ស្គាល់​ឈ្មោះ – កម្ពុជា – RFI

រដ្ឋាភិបាលកម្ពុជាបារម្ភចំពោះការស្លាប់កុមារដោយជំងឺដែលគេមិនទាន់ស្គាល់ឈ្មោះ – កម្ពុជា – RFI.